ការស្ដាប់តន្ត្រីលឺៗធ្វើអោយយុវវ័យច្រើនជាងមួយពាន់លាននាក់នៅលើពិភពលោកបានរងគ្រោះ

អង្គការសុខភាពពិភពលោកបាននិយាយថា យុវវ័យច្រើនជាងមួយពាន់លាននាក់នៅលើពិភពលោកបានរងគ្រោះនឹងការបាត់បង់ការលឺ ដោយសារការស្ដាប់តន្ត្រីលឺៗ។ គួរចងចាំថា កាលណាអ្នកស្ដាប់តន្ត្រីក្នុងទំហំសំលេងធំជាង 85 ដេស៊ីបែល (ឯកតាសំលេង) រយ:ពេល8ម៉ោង ឬ 100ដេស៊ីបែល រយ:ពេល15នាទី អ្នកគឺប្រឈមនឹងគ្រោះថ្នាក់។

ចូរព្យាយាមកាត់បន្ថយការស្តាប់លឺ ដែលអាចធ្វើអោយយើងបាត់បង់ការលឺ ដូចសម្តីរបស់អ្នកស្រីវេជ្ជបណ្ឌិត Shelley Chadha ដែលមានតួនាទីនៅ WHO ផ្នែកប្រឆាំងការថ្លង់ និង ការបាត់បង់ការស្តាប់លឺ។

“More and more young people are exposed to unsafe levels of sounds. Young people should be aware that once you lose your hearing, it won’t come back”.
-Shelley Chadha

11150514_10153310463677612_4316962647977869597_n

ប្រភព: WHO