យល់ដឹងអំពីជម្ងឺលើសសម្ពាធឈាម

ជម្ងឺលើសសម្ពាធឈាមជាការកើនទ្បើងនៃសម្ពាធឈាមពេលបេះដូងសម្រាកឲឈាមចូលនិងច្របាច់ឲឈាមចេញ៕ វាកើតទ្បើងដោយមាន2ប្រភេទ:
ទី1 ពុំមានមូលហេតុច្បាស់លាស់ តែកើតទ្បើងញឹកញាប់។
ទី2 បណ្តាលមកពីជម្ងឺតម្រងនោម ឬក៏មូលហេតុផ្សេងៗដែលយើងអាចកំណត់សម្គាល់បាន។
ក្នុងចំណោមប្រភេទទាំង2នេះគឺធ្ងន់ធ្ងរ អាចបណ្តាលឲស្លាប់ភ្លាមៗបាន៕

hypertension-1024x887

មូលហេតុ

ជម្ងឺលើសសម្ពាធឈាមប្រភេទទី1៖
●ប្រវត្តិគ្រួសារ(តំណពូជ)
●មានអាយុច្រើន
●អម្បូរសាសន៍ខ្មៅៗ
●ភាពធាត់ពេក
●ជក់បារី
●ញាំអាហារមានកម្រិតsodiumខ្ពស់ និង ពពួកខ្លាញ់ឆ្អែត
●ប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត
●អង្គុយ ឬធ្វើការនៅមួយកន្លែងយូរ ឬ មានភាពតានតឹង៕

ជម្ងឺលើសសម្ពាធឈាមប្រភេទទី2៖
●ការបញ្ចេញរេនីនច្រើនពេក ពីតម្រងនោម
●កង្វះសារធាតុរ៉ែ(កាល់ស្យូម,ប៉ូតាស្យូម,ម៉ាញេស្យូម)
●កើតជម្ងឺទឹកនោមផ្អែម
●សរសៃឈាមធំ(Aorta)ដែលនាំឈាមពីបេះដូងទៅចិញ្ចិមជាលិកា(tissues) តូចចង្អៀតដែលនាំឲសម្ពាធកើនទ្បើង
●សរសៃឈាមនៅតម្រងនោមមានការរួមតូច(ស្ទះ) មិនអាចច្រោះយកទឹកនោមបាន
●ដុំសាច់នៅខួរក្បាល,ជនពិការដៃជើង,អ្នកមានរបួសខួរក្បាល
●ដុំសាច់ដុះនៅក្រពេញលើតម្រងនោម ធ្វើឲមានការបញ្ចេញអរម៉ូនច្រើនខុសពីធម្មតា(អរម៉ូនទៅធ្វើឲបេះដូងដើរលឿន ធ្វើឲសម្ពាធឈាមកើន
●រោគសញ្ញា Cushing’s
●ការបញ្ចេញអរម៉ូនADHពីក្រពេញអុីប៉ូភីសក្រោយច្រើនពេក
●ភាពបាត់បង់មុខងារនៃក្រពេញទីរ៉ូអុីត,ប៉ារ៉ាទីរ៉ូអុីត&អុីប៉ូភីស
●ថ្នាំពន្យាកំណើតមានសារជាតិអរម៉ូន ,ជាតិកូកាអុីន,អុីប៉ូអេទីន អាល់ហ្វា,ការភ្ញោចពីប្រព័ន្ធសាំុប៉ាទិចធ្វើឲបេះដូងដើរញាប់,ការប្រើប្រាស់ថ្នាំMonoamine Oxidase Inhibitors(MAOI) ជាមួយនឹង Tyramine,ការប្រើប្រាស់ថ្នាំEstrogen Replacement Therapy(ថ្នាំបង្កាកង្វះខាតអរម៉ូនអឺស្រូសែន), និងថ្នាំ Steroidal anti-inflammation drugs
●ស្ត្រីមានផ្ទៃពោះ

11127478_1653680628187141_7568958922460319061_n
រោគសញ្ញា

●ជាទូទៅពុំមានរោគសញ្ញាច្បាស់លាស់ទេ
●គេអាចបែងចែកជម្ងឺលើសសម្ពាធឈាមតាមលំដាប់ថ្នាក់ តាមរយៈឧបករណ៍សម្រាប់វាស់សម្ពាធឈាមបាន
-សម្ពាធឈាមជាទូទៅ ឬ ធម្មតា៖ ពេលបេះដូងកន្ត្រាក់ឲឈាមចេញ(Systole) វាមានសម្ពាធឈាមធំជាង120មីលីម៉ែត្របារតmmHgតែតិចជាង140មីលីម៉ែត្របារតmmHg ហើយពេលបេះដូងរលាសម្រាកឲឈាមចូលវិញ(Diastole) វាមានសម្ពាធឈាមធំជាង80មីលីម៉ែត្របារតmmHgតែតិចជាង90មីលីម៉ែត្របារតmmHg៕
-ដំណាក់ការទី១៖ ពេលបេះដូងកន្ត្រាក់ឲឈាមចេញ(Systole) វាមានសម្ពាធឈាមធំជាង139មីលីម៉ែត្របារតmmHgតែតិចជាង160មីលីម៉ែត្របារតmmHg ហើយពេលបេះដូងរលាសម្រាកឲឈាមចូលវិញ(Diastole) វាមានសម្ពាធឈាមធំជាង89មីលីម៉ែត្របារតmmHgតែតិចជាង100មីលីម៉ែត្របារតmmHg៕
-ដំណាក់ការទី២៖ ពេលបេះដូងកន្ត្រាក់ឲឈាមចេញ(Systole) វាមានសម្ពាធឈាមធំជាង159មីលីម៉ែត្របារតmmHg ហើយពេលបេះដូងរលាសម្រាកឲឈាមចូលវិញ(Diastole) វាមានសម្ពាធឈាមធំជាង99មីលីម៉ែត្របារតmmHg៕
●ឈឺក្បាលផ្នែកខាងក្រោយ
●ហូរឈាមតាមច្រមុះ បណ្តាលមកពីសរសៃឈាមតូចៗដាច់
●សរសៃឈាមរីកធំ ដែលអាចបង្កើតជាសម្លេង(Bruits) ធ្វើឲយើងអាចស្តាប់បាន តាមរយៈឧបករណ៍ Stethoscope
●វិលមុខ,បាត់បង់ស្មារតី,ការចងចាំមិនបានល្អ, និង ហេវហត់អស់កម្លាំង
●ព្រិលភ្នែក
●នោមញឹកនៅពេលយប់
●ហើម

11149490_1653680721520465_1433723382276524313_n11178277_1653680564853814_1618685828239083825_n10984467_1653680654853805_4025194837389519173_n

អត្ថបទដោយ ៖ សុខ រតន: