និសិ្សតឱសថសាស្ត្រម្នាក់​ចែករំលែកអំពីការចុះកម្មសិក្សានៅប្រទេសថៃ

និស្សិត ហ៊ាប ជាងគីមណា ដែលកំពុងសិក្សាផ្នែកឱសថសាស្ត្រនៅសកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចែករំលែកនូវបទពិសោធន៏ដ៏ប្រពៃដែលគាត់បានទៅសិក្សានៅសកលវិទ្យាល័យ Khon Kaen នៅប្រទេសថៃ ចំនួនមួយខែ។

17838654_1382617561793137_611804371_o
និស្សិត ហ៊ាប ជាងគីមណា

កំឡុងពេលចុះកម្មសិក្សា និសិ្សតគីមណា បានលើកឡើងថា លោកគ្រូ អ្នកគ្រូ បានផ្តល់ និង បង្ហាញនូវចំណេះដឹងនិងបទពិសោធន៏ជាច្រើនដូចជា៖

  • ប្រព័ន្ធនិងរចនាសម្ពន្ធ័នៃ Community Pharmacy នៅក្នុងប្រទេសថៃ
  • ប្រព័ន្ធនៃការរៀបចំឱសថប្រកបទៅដោយស្តង់ដារ
  • របៀបនៃការចែកនិងផ្គត់ផ្គង់ឪសថ
  • ពន្យល់ពីរបៀបនៃការពន្យល់ពិគ្រោះពិភាក្សាជាមួយនិងអ្នកជំងឺ
  • បង្ហាញអំពីរបៀបនៃការរៀបចំនិងគ្រប់គ្រង់ stock
  • ពន្យល់អំពី classification នៃឱសថ
  • ចំណេះដឹងពាក់ព័ន្ធទៅនឹង therapeutic នៃឱសថ
  • ការទិញឱសថពីកន្លែងផ្តត់ផ្គង់ផេ្សងៗ
  • ណែនាំអំពីការចុះកម្មសិក្សារបស់និស្សិតថៃ ចំពោះ community pharmacy
  • គាត់ណែនាំអំពីរបៀបរស់នៅ រួមទាំង បទដ្ឋាននៃជីវិតនៅក្នុងប្រទេសថៃ
  • គាត់ក៏បានប្រាប់អំពីបទពិសោធន៏ដ៏ល្អៗជាច្រើនទៀតរបស់ពួកគាត់

17842277_1382617588459801_1408371339_n

ចំពោះឧបករណ៏ នៅទីនោះមានសភាពទំនើបៗគោរពទៅតាមស្តង់ដា ហើយរាល់ឯកសារនិងសៀវភៅដែលទាក់ទងនិងcommunity pharmacy ដូចជាសៀវភៅ Hospital and Community Pharmacy, Clinical Pharmacy និង Drug Misuse and Community Pharmacy ។

យ៉ាងណាក៏ដោយ ក៏មានការលំបាកបន្តិចក្នុងការប្រាស្រ័យទាក់ទងអ្នកជំងឺជនជាតិថៃ ពីព្រោះតម្រូវអោយយើងចេះភាសាថៃ ទើបយើងអាចពិគ្រោះជាមួយគាត់បាន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកគ្រូ អ្នកគ្រូព្យាយាមបកប្រៃជាភាសាអង់គ្លេស ពន្យល់និសិ្សតឱសថសាស្រ្ត យើងយ៉ាងក្បោះក្បាយគ្រប់អ្នកជំងឺទាំងអស់។

17838675_1382617565126470_1764296293_o

ប្រាកដណាស់ ការចុះសិក្សាខាងផ្នែក community pharmacy នៅ Khon Kaen University នេះពិតជាបានផ្តល់នូវបទពិសោធន៏ និងចំណេះដឹងថ្មីជាច្រើន។ អាស្រ័យហេតុនេះហើយ ប្អូនៗជំនាន់ក្រោយគួរតែទៅក្រេបជញ្ចាក់នូវចំណោះដឹងថ្មីៗ និងចាប់យកឪកាសដ៏ល្អមួយនេះ។ គាត់ពិតជាពេញចិត្តចំពោះការចុះកម្មសិក្សាឆ្នាំ ២០១៦ នេះណាស់ពីព្រោះ គាត់បានទទួលនូវចំពោះវិជ្ជានិងគន្លឹះថ្មីៗល្អៗជាច្រើនដែលកែប្រែនិងពង្រឹងសមត្ថភាពរបស់គាត់ អោយកាន់តែរីកចំរើនទាន់សម័យបច្ទេកទេសវិជ្ចាទំនើប។ ជាការពិតណាស់ គាត់នឹងទៅបន្តរៀននៅបណ្តាប្រទេសទំនើបៗទៀតដើម្បីទទួលបានចំណោះដឹងថ្មីៗទៀត ជាច្រើនសំរាប់ជីវិតនិងសំរាប់អភិវឌ្ឍន៏ប្រទេសកម្ពុជានាថ្ងៃអនាគតអោយរីកចំរើនរីកលូតលាស់ដូចបណ្តាប្រទេសជឿនលឿននៅលើពិភពលោក។

17838632_1382617555126471_92138765_o