បច្ចេកវិទ្យាថ្មីក្នុងការធ្វើតេស្តមើលមេជីវិតឈ្មោលតាមរយៈទូរសព្ទ័ដៃ

អ្នកវិទ្យាសាស្ត្របានផលិតការធ្វើតេស្តមើលមេជីវិតឈ្មោលថ្មីមួយដែលមានភាពងាយស្រួលនិងត្រឹមត្រូវដោយអាចដឹងថា មេជីវិតឈ្មោលរបស់បុរសអាចបង្កកំណើតបាន ឬមិនបាន ដោយប្រើប្រាស់តាមរយៈទូរសព្ទ័ដៃ។ ដោយហេតុ មានចំនួន៤៥លានដៃគូមិនអាចបង្កកំណើតបានក្នុងពិភពលោក ហើយ៤០%បណ្តាមកពីបុរសមានបញ្ហាមេជីវិតឈ្មោល។ សព្វថ្ងៃនេះ ការធ្វើតេស្តមេជីវិតឈ្មោលអាចធ្វើបានតាមគ្លីនិក និងមន្ទីរពេទ្យធំ ព្រមទាំងមានតំលៃថ្លៃ ដូចនេះហើយ ក្រុមអ្នកវិទ្យាសាស្ត្រមកពី Brigham and Women’s Hospital (BWH) សហការជាមួយ Massachusetts General Hospital (MGH) បង្កើតការធ្វើតេស្តមេជីវិតឈ្មោលដែលមានលក្ខណៈធម្មតា បច្ចេកវិទ្យាថ្មី និងមានតំលៃសមរម្យ។ ការធ្វើតេស្តថ្មីនេះ ពុំទាន់មានការដាក់ឈ្មោះនៅឡើយទេ តែបច្ចេកវិទ្យាថ្មីនេះអាចប្រើប្រាស់តាមផ្ទះបានយ៉ាងងាយស្រួលដោយតាមរយៈ smartphone របស់យើង។

sperm-image

អ្នកវិទ្យាសាស្ត្របាននិយាយថា ការធ្វើតេស្តមួយនេះមានលទ្ធភាពវិនិច្ឆ័យគុណភាពរបស់ទឹកកាម ដែលអាចដឹងអំពីសមត្ថភាពក្នុងការបង្កកំណើតរហូតដល់៩៨%ត្រឹមត្រូវ។

ប្រភព៖ healthline.com