សៀវភៅAnatomyថ្មី បែបលក្ខណៈ3D

សៀវភៅមុខវិជ្ជាពេទ្យមួយដែលក្នុងភាសាខ្មែរហៅថា កាយវិភាវិទ្យា គឺសិក្សាអំពីរចនាសម្ព័ន្ធ ទីតាំង និងឈ្មោះរបស់អវះយវះរបស់មនុស្ស។ ក្នុងនោះដែលមុខវិជ្ជាមួយនេះក៏មានការលំបាកក្នុងការសិក្សាផងដែរ ដូចនេះទើបលោក Luann Colombo បានបង្កើតសៀវភៅកាយវិភាវិទ្យា ឬភាសាអង់គ្លេសហៅថា Anatomy នេះឡើងដែលធ្វើអោយមានភាពងាយស្រួលក្នុងការសិក្សា និងស្វែងយល់អំពីមុខវិជ្ជានេះ។ សៀវភៅនេះដែរមានទំហំប្រហាក់ប្រហែលនឹងសៀវភៅពុម្ភ ដែលមានទំហំធំជាងA4បន្តិច ប៉ុន្តែមានកំរាស់ក្រាស ព្រមទាំងមានរូបឆ្អឹង សាច់ដុំ និងសរីរាង្គផ្សេងៗទៀតដែលធ្វើអំពីជ័រ។ អ្វីដែលអស្ចារ្យសំរាប់សៀវភៅគឺថា ទំព័រដំបូងនិយាយអំពីស្បែករបស់យើង ហើយបើកទៅទំព័របន្ទាប់និយាយអំពីសាច់ដុំ និងឆ្អឹង និងបន្តទៅប្រព័ន្ធផ្សេងៗទៀតដែលធ្វើអោយសិស្សងាយស្រួលយល់ និងគួរអោយទាក់ទាញអារម្មណ៏ដែលអាន។ សៀវភៅនេះល្អខ្លាំងណាស់សំរាប់កូនក្មេងដែលចូលចិត្តសិក្សាអំពីដងខ្លួនមនុស្ស មិនតែប៉ុណ្ណោះវាអាចជួយដល់និសិ្សតពេទ្យឆ្នាំទី១ ឬទី២មានភាពងាយស្រួលក្នុងការសិក្សាផងដែរ។

img_1839សៀវភៅនេះ យើងអាចជាវបានតាមរយៈគេហទំព័ររបស់ស្រុកគេ ដូចជា Amazon, Ebay ជាដើម ដែលតំលៃប្រហាក់ប្រហែល ២០ដុល្លារ។ ចំនែកនៅក្នុងស្រុកវិញ យើងមិនដឹងច្បាស់ថា វាអាចមានលក់នៅតាមបណ្ណាគារធំៗ រឺក៏មិនមាននោះទេ តែយើងសង្ឃឹមថា នឹងមានទៅចុះ។

img_1838

យើងគិតថា សៀវភៅនេះគួរតែដាក់អោយប្រើក្នុងបណ្ណាល័យរបស់សាលាពេទ្យក្នុងស្រុករបស់យើង ព្រោះថាវាជាការទាក់ទាញមួយដែលធ្វើអោយនិស្សិតទាំងឡាយចូលចិត្តសិក្សាAnatomy។ សំរាប់ឪពុកម្តាយដែលមានគំនិតចង់អោយកូនក្លាយជាគ្រូពេទ្យនៅថ្ងៃអនាគត គួរតែគិតពិចារណាទិញសៀវភៅនេះសំរាប់កូនដើម្បីជាហ៊ុនទាក់ទាញអារម្មណ៏របស់ក្មេងអោយចូលចិត្តមុខវិជ្ចាវេជ្ជសាស្ត្រ។

img_1837img_1234