បទពិសោធន៏ដ៏ល្អ​របស់និស្សិតសម្បត្តិ ច័ន្ទធានី អំពីការចុះកម្មសិក្សានៅប្រទេសម៉ាឡេសុី

និស្សិតឳសថសាស្ត្របួនរូបរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្របានធ្វើការចុះកម្មសិក្សាអស់រយៈពេលជិតមួយខែនៅសាកលវិទ្យាល័យ Malaya របស់ប្រទេសម៉ាឡេសុី ដូចនេះយើងបានជួបជាមួយនិស្សិតសម្បត្តិ ច័ន្ទធានី ដែលជានិស្សិតពូកែមួយរូបក្នុងចំនោមនិស្សិតបួននាក់​ ដែលសព្វថ្ងៃកំពុងសិក្សាឆ្នាំទីបួនដើម្បីចែករំលែកនូវបទពិសោធន៏ដ៏ល្អនេះ។

img_1859

និស្សិត សម្បត្តិ ច័ន្ទធានី បានលើកឡើងថា ការទៅចុះកម្មសិក្សានៅទីនោះលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់លើពួកគាត់ណាស់ ហើយបានប្រាប់ពីរបៀបនៃការសិក្សារបស់និស្សិតឳសថសាស្ត្រនៅទីនោះ។ មិនតែប៉ុណ្តោះ  គាត់បានណែនាំពី Pilot Plant (ជាការផលិតថ្នាំលក្ខណៈមធ្យមបាន30000គ្រាប់ក្នុងមួយដង) និង បានទៅអង្កេតមើល Pharmacy នៅមន្ទីរពេទ្យ ព្រមទាំងផ្តល់ចំនេះដឹងពីមេរៀនជាច្រើនទៀតផងដែរ។ និស្សិតធានីបានប្រាប់ថា នៅសកលវិទ្យាល័យ Malaya មានឧបករណ៏ទំនើបៗដែរគាត់មិនដែលឃើញពីមុន ដូចជានៅមន្ទីរពិសោធន៏ កន្លែងផលិតថ្នាំ មានម៉ាស៊ីនសំងួត ដែលនៅស្រុកខ្មែរមានតែនៅរោងចក្រតែប៉ុណ្ណោះ។  

img_1864
និស្សិតសម្បត្តិ ច័ន្ទធានី

គាត់ពេញចិត្តការចុះកម្មសិក្សានេះខ្លាំងណាស់ ព្រោះនៅទីនោះគេប្រើតែអង់គ្លេសដែលជាភាសាអន្តរជាតិដែលនិស្សិតខ្មែរយើងអាចប្រើប្រាស់បាន និងការយកចិត្តទុកដាក់របស់គ្រូទៅកាន់ពួកគាត់ ហើយកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ Malaya នោះក៏ល្អដែរសំរាប់ការចុះកម្មសិក្សារបៀបនេះ។ និស្សិតប្អូនដែលមានបំណងចង់មកប្តូរបទពិសោធន៏នៅប្រទេសក្រៅ សូមគិតពិចារណាមកកាន់ប្រទេសម៉ាឡេសុី នៅសកលវិទ្យាល័យ Malaya នេះដែលជាកន្លែងផ្តល់នូវបទពិសោធន៏​ គំនិត​ និងចំណេះដឺងដ៏និស្សិតគ្រប់រូប មិនថានិស្សិតជាតិ ឬ អន្តរជាតិ។ 

img_1863
Dr. Shaik Nyamathulla ផ្នែក Pilot Plant
img_1858
Prof. Zoriah Aziz, Head Department of Pharmacy
img_1862
ដំណើរទស្សនាបរិវេណសាលា
18110470_1430737827019602_1726822710_n
ដំណើរកំសាន្តបន្ទាប់ពីការសិក្សា