និស្សិតទន្តសាស្ត្រម្នាក់បរិយាយអំពីការចុះកម្មសិក្សានៅប្រទេសថៃ

និស្សិតឆ្នាំទី៥ ប៊ុន សុភាល័ក្ស នៃសកលវិទ្យាល័យពុទ្ធិសាស្ត្រផ្នែកទន្តសាស្ត្ររូបនេះបានចុះកម្មសិក្សានៅសកលវិទ្យាល័យ Khon Kaen របស់ប្រទេសថៃអស់ចំនួនពីរសប្តាហ៍ដែលក្នុងនោះគាត់បានទស្សនាដេប៉ាដឺម៉ង់ជាច្រើនដែលមានការខុសគ្នាបន្ថិចបន្តួចពីការទស្សនានៅក្នុងស្រុក។ នៅថ្ងៃដំបូងរបស់និស្សិត សុភាល័ក្ស គាត់បានណៃនាំអោយស្គាល់ទន្តបណ្ឌិត ព្រមទាំងបានចូលទស្សនាទីក្រុងរបស់គេដែលជាកិច្ចចាប់ផ្តើមក្នុងការចុះកម្មសិក្សានេះ។

18195300_800117410140338_205022175_o

បន្ទាប់ពីការកំសាន្តអស់មួយថ្ងៃមក និស្សិតចាប់ផ្តើមចូលតាមកន្លែងសិក្សាផ្សេងៗដែលក្នុងនោះមាន OPD Department ដែលមានទន្តបណ្ឌិត Ketsupa បានស្វាគមន៏គាត់ និងនិស្សិតខ្មែរដទៃដែលរៀបរាប់អំពីការធ្វើរោគវិនិច្ឆ័យជំងឺក្នុងមាត់របស់អ្នកជំងឺ ចំនែកនៅក្នុង Prosthodontic Department និស្សិតរបស់យើងបានធ្វើ Removal Partial Denture ដែលបានណែនាំយ៉ាងល្អប្រសើរពី ទន្តបណ្ឌិត Pithiwat ដែលមានទាំងជួយពន្យល់ និងប្រាប់ពីបទពិសោធន៏របស់គាត់ដល់និស្សិតរបស់កម្ពុជាយើង។

12

ចំពោះ Radiology Department វិញ និស្សិត សុភាល័ក្ស បានប្រាប់ថា នៅទីនោះមានម៉ាសុីន x-ray យ៉ាងទំនើប មិនតែប៉ុណ្ណោះក៏មានម៉ាសុីន x-ray 3D ដែលនាំយកពីប្រទេសអាឡឺម៉ង់​ និងបារាំងផងដែរ។ នៅទីនោះមានទន្តបណ្ឌិត Pipop បានជួយនិស្សិតយើងយ៉ាងច្រើនក្នុងការថតx-ray និងបច្ចេកទេសមើល film នៃ x-rayជាច្រើនប្រភេទ។ យើងមកមើល Pediatric Department ម្តង នៅទីនោះមានទន្តបណ្ឌិត Patimaporn បានប្រាប់នូវគន្លឹះជាច្រើនសំរាប់គ្រប់គ្រងនិងព្យាបាលជាមួយក្មេងពិការ ការគ្រប់គ្រងអត្តចរិតរបស់ក្មេងដែលពិបាក និងការធ្វើ Stainless Steen Crown នៅលើ primary teeth ។

34

និស្សិត សុភាល័ក្ស សង្ឃឹមថា និស្សិតរបស់កម្ពុជានឹងមកចុះកម្មសិក្សនៅទីនេះបន្ថែមដើម្បីអភិវឌ្ឍន៏ខ្លួនអោយមានចំនេះដឹងកាន់តែប្រសើរជាងមុន ហើយគាត់ជំរុញអោយសិស្សប្អូនគួរតែមកក្រេបជញ្ជក់ចំនេះដឹង និងបទពិសោធន៏ដ៏ល្អនេះ។

Untitled